Posts

Showing posts from July, 2017

វិធីចិញ្ចឹមកំពិសតាមបែបធម្មជាតិ

Image
*ការរៀបចំស្រះចិញ្ចឹម៖- រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ - ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ - ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ - ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលប្រមាណ ៤-៥បាច់ - ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ - វិធីអាចពិនិត្យកំពិសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពិសឈ្មោលតូចៗ។ * ការឲ្យចំណី៖ - ស្ងោរពងទាចំនួន២គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។ - អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។ - បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។ - បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ យើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹក ដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។ - ដើម្បីឲ្យកំពិសឆាប់ធំធាត់យើ...

បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍!

Image
ការចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍ គឺជាវិធីសាស្រ្តមួយក្នុងការចិញ្ចឹមត្រីមួយបែបទៀត ដែលកសិករអាចចិញ្ចឹមបានដោយងាយ សមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងផងដែរ។ ថ្លៃដើមក្នុងការចិញ្ចឹមត្រី ចាប់ផ្ដើមពីដើមទុនតិច ហើយអាចផ្ដល់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសារ ជាពិសេសផលកំរ៉ៃដែលទទួលបានមានលក្ខណៈសមរម្យគួរជាទីពេញចិត្ត។ វិធីសាស្រ្តការចិញ្ចឹមត្រីអណ្ដែងតាមបេច្ចកទេសនេះ លោកអ្នកត្រូវធ្វើតាមដំណាក់កាលដូចតទៅនេះ៖ ១. ឧបករណ៍៖ – លូស៊ីម៉ង់ត៍ខ្នាត ១ ម x ០.៥ម មួយកង់ – ទុយយ៉ូខ្នាត ១inch ប្រវែង ២ តឹក ចំនួនមួយដើម និងប្រវែង ៤ តឹក ចំនួនមួយដើម – កែងទុយយ៉ូ ១ (សំរាប់តបង្ហូរទឹកចេញនៅបាតលូ) – សំណាញ់ (សំរាប់ការពារត្រីលោតចេញ) – ទឹកជីអ៊ីអឹម សំរាប់ជំនួយការលូតលាស់របស់ត្រី – ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម – ចំណីត្រី – បន្លែសំរាប់ជំនួយជាចំណីអាហារ ដូចជា ត្រកួន កំប្លោក ។ល។ – កូនត្រីអណ្ដែង ៧០ ទៅ ៨០ ក្បាល។ ២. ការរៀបចំមុនពេលចិញ្ចឹម៖ ២.១. មុនពេលដាក់ត្រីចិញ្ចឹម ត្រូវបន្សាបជាតិស៊ីម៉ង់ត៍របស់លូជាមុនសិន ដោយយកគល់ចេកឬដើមចេក មកហាន់ជាដុំ តូចៗ រួចយកលាមកគោមកលាយអោយចូលគ្នា រួចដាក់ចូលក្នុងលូ លាយទឹកអោយពេញ ហើយត្...