បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍!
ការចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍ គឺជាវិធីសាស្រ្តមួយក្នុងការចិញ្ចឹមត្រីមួយបែបទៀត ដែលកសិករអាចចិញ្ចឹមបានដោយងាយ សមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងផងដែរ។ ថ្លៃដើមក្នុងការចិញ្ចឹមត្រី ចាប់ផ្ដើមពីដើមទុនតិច ហើយអាចផ្ដល់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសារ ជាពិសេសផលកំរ៉ៃដែលទទួលបានមានលក្ខណៈសមរម្យគួរជាទីពេញចិត្ត។ វិធីសាស្រ្តការចិញ្ចឹមត្រីអណ្ដែងតាមបេច្ចកទេសនេះ លោកអ្នកត្រូវធ្វើតាមដំណាក់កាលដូចតទៅនេះ៖ ១. ឧបករណ៍៖ – លូស៊ីម៉ង់ត៍ខ្នាត ១ ម x ០.៥ម មួយកង់ – ទុយយ៉ូខ្នាត ១inch ប្រវែង ២ តឹក ចំនួនមួយដើម និងប្រវែង ៤ តឹក ចំនួនមួយដើម – កែងទុយយ៉ូ ១ (សំរាប់តបង្ហូរទឹកចេញនៅបាតលូ) – សំណាញ់ (សំរាប់ការពារត្រីលោតចេញ) – ទឹកជីអ៊ីអឹម សំរាប់ជំនួយការលូតលាស់របស់ត្រី – ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម – ចំណីត្រី – បន្លែសំរាប់ជំនួយជាចំណីអាហារ ដូចជា ត្រកួន កំប្លោក ។ល។ – កូនត្រីអណ្ដែង ៧០ ទៅ ៨០ ក្បាល។ ២. ការរៀបចំមុនពេលចិញ្ចឹម៖ ២.១. មុនពេលដាក់ត្រីចិញ្ចឹម ត្រូវបន្សាបជាតិស៊ីម៉ង់ត៍របស់លូជាមុនសិន ដោយយកគល់ចេកឬដើមចេក មកហាន់ជាដុំ តូចៗ រួចយកលាមកគោមកលាយអោយចូលគ្នា រួចដាក់ចូលក្នុងលូ លាយទឹកអោយពេញ ហើយត្...
Comments
Post a Comment