បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ
#បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ
សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើង
អាចអនុវត្តបានដើម្បីបង្កើនជីវភាព
* ការរៀបចំស្រះចិញ្ចឹម៖
- រៀបចំស្រះ ឬក៏អាងស៊ីម៉ងត៍ទំហំដែលមានទំហំ ៤មx៤ម កម្ពស់៧តឹក ការពាកុំឲ្យវាលោតចេញបាន។
- ដាក់ប្រភេទដីស្អិត (អាចយកដីស្អិតៗពីបាតត្រពាំង) ចូលកំរាស់២តឹក ព្រោះជាប្រភេទដីដែលវាចូលចិត្ត។
- ដាក់ទឹកចូលកម្ពស់៤តឹកពីលើដីនេះ រួចដាក់កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាំក្នុងអាងនោះ។
* ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖
- យកកូនត្រីដែលមានអាយុ ៣អាទិត្យ ចំនួន២០០០-២៥០០ ក្បាលក្នុងអាងនោះ។
- ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
- ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។
* ការឲ្យចំណី៖
- ចំណីរបស់វាមានដូចជាកាកសំណល់ត្រី សាច់ផ្សេងៗ ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
-យើងអាចដាក់ចំណីក្នុងបំពង់ទុយោ យកទៅដាក់២-៣កន្លែងដើម្បីឲ្យវាស៊ីបានគ្រប់គ្នា ដាក់២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
- ត្រូវប្តូរទឹករាល់៥-៦ថ្ងៃម្តង។
- រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

Comments
Post a Comment