Posts

Showing posts from January, 2017

កំដៅCPUខ្ពស់អាចធ្វើឲ្យកុំព្យូទ័រខូច

Image
តើអ្នកដឹងថា កម្តៅអាចប៉ះពាល់ ដល់អាយុរបស់ PC អ្នកដែរឬទេ? ថ្ងៃនេះខ្ញុំ Nolynn នឹងធ្វើការពន្យល់ពី កម្តៅរបស់ CPU អាចប៉ះពាល់ ខ្លាំងដល់ PC របស់អ្នក។ ខ្ញុំចង់ណែនាំ កម្មវិធីមួយ មានឈ្មោះថា Openhardwaremonitor ដែលអាចឲ្យដឹងពី សីតុណ្ហភាព របស់គ្រឿងអ្នក បាន។ អ្នកអាចទាញ យកនៅទីនេះ ៖  openhardwaremonitor អ្នក Download រួចបញ្ជូលហើយ បើកវា នោះនឹងបង្ហាញ ពីប្រព័ន្ធរបស់ អ្នកជាមួយនឹង សីតុណ្ហភាពផងដែរ។ ចំពោះ CPU ខ្លះអាចឡើង រហូតដល់ 100c មានន័យថា កម្តៅ CPU អាចឡើងដល់ 100c ដោយគ្មានបញ្ហាតែ វាក៏ជាសីតុណ្ហភាពគ្រោះ ថ្មាក់បំផុតដែរ ពោលគឺជាកំដៅ អតិប្បរមាដែល CPU អាចទ្រាំទ្របាន។ កម្តៅប៉ះពាល់ ដល់អាយុរបស់គ្រឿង អ្នកជាខ្លាំងបើសិនជា អ្នកមិនបានយកចិត្ត ទុកដាក់លើវា ។ ដូចជាការរើសយក Cooler ណារល្អៗសំរាប់បញ្ចុះកម្តៅគ្រឿងម៉ាស៊ីនរបស់អ្នក។ នៅពេលដែល CPU របស់អ្នកធ្វើ ការកាន់តែខ្លាំង  នោះវាត្រូវការភ្លើង កាន់តែច្រើន ដែលវា បណ្តាលឲ្យ CPU របស់អ្នកឡើង កម្តៅតាមនោះដែរ។ វិធីងាយៗដែលយើង អាចធ្វើបាន គឺអ្នកគប្បីសម្អាត PCរបស់អ្នក ជារៀងរាល់ខែ ដោយផ្លុំនូវធូលី ចេញពីរន្ធខ្យល់ និងកង្ហារបស់ កំព្យូទ័រហើយដាក់ ទីតាំង Case ឲ្យមានចន្លោះលំហ ដើម្ប...

វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់

Image
☞☞ រកបានហើយ អ្នកដែលមានសក់ខូច សក់ជ្រុះច្រើន! ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា ☞ វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់ ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ ១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ ២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់ #វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់ *ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍ *អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច *អនុវត្តបែបនេះឲ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺ...

បៀបធ្វើ ទឹកសណ្តែកខៀវ

Image
☞☞របៀបធ្វើងាយៗ សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់! ☞ បៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ) ជួយ share ចែកគ្នាចេះធ្វើញ៉ាំផង #គ្រឿងផ្សំ - សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត - ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក) - ខ្ទិះដូង ១លីត្រកន្លះ - ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ) - អំបិល១ ស្លាបព្រាកាហ្វេ - ស្លឹកតើយ ១០សន្លឹក #របៀបធ្វើ - យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។ - យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។ - បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។ - យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។ - ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕ Mrs. Sokunthery

បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ

Image
#បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើង អាចអនុវត្តបានដើម្បីបង្កើនជីវភាព * ការរៀបចំស្រះចិញ្ចឹម៖ - រៀបចំស្រះ ឬក៏អាងស៊ីម៉ងត៍ទំហំដែលមានទំហំ ៤មx៤ម កម្ពស់៧តឹក ការពាកុំឲ្យវាលោតចេញបាន។ - ដាក់ប្រភេទដីស្អិត (អាចយកដីស្អិតៗពីបាតត្រពាំង) ចូលកំរាស់២តឹក ព្រោះជាប្រភេទដីដែលវាចូលចិត្ត។ - ដាក់ទឹកចូលកម្ពស់៤តឹកពីលើដីនេះ រួចដាក់កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាំក្នុងអាងនោះ។ * ការដាក់កូនត្រីចិញ្ចឹម  និងការថែទាំ៖ - យកកូនត្រីដែលមានអាយុ ៣អាទិត្យ ចំនួន២០០០-២៥០០ ក្បាលក្នុងអាងនោះ។ - ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។ - ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។ * ការឲ្យចំណី៖ - ចំណីរបស់វាមានដូចជាកាកសំណល់ត្រី សាច់ផ្សេងៗ ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។ -យើងអាចដាក់ចំណីក្នុងបំពង់ទុយោ យកទៅដាក់២-៣កន្លែងដើម្បីឲ្យវាស៊ីបានគ្រប់គ្នា ដាក់២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។ ...

អត្ថប្រយោជន៍របស់ផ្លែផាសិន

Image
»មិននឹកស្មានថាផ្លែផាសិន មានប្រយោជន៍ដ៏អស្ចារ្យ! ការពារពីជំងឺមហារីក ការពារឆ្អឹងពុក ខ្លាញ់ក្នុងសរសៃឈាម ពិសពុលក្នុងឈាម បំប៉នភ្នែកឲ្យភ្លឺច្បាស់ ជួយបំប៉នថ្លើម និងក្រលៀន ជួយចែកគ្នាដឹងផង! * វិធីធ្វើ៖ - ផ្លែផាសិន ៦ផ្លែ - ទឹកស្ករខាប់ ឬ ទឹកឃ្មុំ ១ ពែង -ទឹកសុទ្ធ ៣ ពែង - អំបិល ១ស្លាបព្រា កាហ្វេ លាងវាឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ បើមិនចូលចិត្តទុកទាំងគ្រាប់ ស្រង់យកចេញដាក់ទឹកស្ករ ឬទឹកឃ្មុំចូល។ កូរឲ្យសព្វទុកឲ្យត្រជាក់ទុកក្នុងទូរទឹកកក ទុកញ៉ាំបានច្រើនថ្ងៃ ឬចាក់ចូលកែវ ដាក់ទឹកកកជាការស្រេច។ ផ្លែផាសិន បរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី ...។ល។ វាមានសារៈប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ ជាច្រើនមុខ ដូចជាការពារជំងឺមហារីក , ប្រឆាំងរ៉ាឌីកាល់សេរី , បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ , ពង្រឹងប្រពន្ធ័ការពារខ្លួន , បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ , ទម្លាក់ខ្លាញ់ក្នុងឈាម , មិនឲ្យជ...

មានជំងឺប្រេះឆ្អឹងសន្លាក់សាកស្លឹកគ្រៃនេះមើល

Image
ជួយស៊ែរ ចែករំលែកបន្តដល់អ្នកឈឺផង! ☞☞ ប្រសិនបើមានបងប្អូនណាដើរមិនរួចដោយសារប្រេះឆ្អឹង ឬឈឺសន្លាក់រ៉ាំរ៉ៃ មើលមិនជា សាកល្បងទឹកស្លឹកគ្រៃ! ស្ត្រីជនជាតិថៃមួយរូបឈ្មោះ ម៉ុង និយាយថា ម្តាយគាត់ឈឺជើងត្រង់កន្លែងប្រេះឆ្អឹង និងឈឺសន្លាក់ មិនអាចដើររួចទេ ប៉ុន្តែគាត់បានសាកល្បងវិធីបុរាណមួយ ស្រាប់តែជើងម្តាយចំណាស់ ៦០ ប្លាយអាចដើរឡើងវិញបាន។ គាត់និយាយថា ទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះ រួចឱ្យម្តាយត្រាំជើងដែលប្រេះ និងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។ បន្ទាប់ពីអនុវត្តតាមវិធីនេះអស់មួយឆ្នាំមកនោះ ជើងម្តាយគាត់ក៏អាចដើរឡើងវិញបាន ហើយឈឺសន្លាក់ទាំងឡាយក៏បាត់អស់រលីងដែរ។ គាត់ថា គ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។ ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ (ទុកឱ្យត្រជាក់សិន) មួយថ្ងៃពីរដង ដោយចាក់វាចូលក្នុងចានដែកមួយទុកត្រាំ ត្រាំប្រហែលជាកន្លះម៉ោង។  រីឯបរិមាណស្លឹកគ្រៃ និងទឹកគឺដាក់តាមចំណង់ចំណូលចិត្ត៕ អត្ថបទដកស្រង់៖ khmeread.com *** សូ...

ដើមដង្ហិតកែរោគទឹកនោមផ្អែម

Image
#ដំណឹងល្អ អ្នកកើតជំងឺទឹកនោមផ្អែមខ្វះលទ្ធភាព សូមកុំទាន់អស់សង្ឃឹមអី ព្យាបាលមិនអស់ប្រាក់ឡើយ ប្រពន្ធគាត់ឈឺរហូតមានដំបៅ កើតបូស រមាស់ ហើយចុះស្គមយ៉ាងលឿន ពេលនេះបានជាហើយ ជួយស៊ែរ បន្តចែកគ្នាដឹងផង @ទី១មិត្តត្រូវរកដើម ដង្ហិត ដើមដង្ហិតមានពីរយ៉ាង ទី១ដង្ហិតតូចពណ៍រាងក្រហម ទី២ដើមដង្ហិតពណ៍ខៀវគេហៅថាដង្ហិតធំ ដង្ហិតទី២នេះឯងគឺជាដង្ហិតដែលត្រូវយកមកធ្វើថ្នាំ។ @មួយមុខទៀតគឺដើមអំពិលប្រក់ផ្លែរ។ *វិធីធ្វើៈ - កាប់ដើមដង្ហិតហាលវាអោយស្ងួត - ចិញ្ច្រាំដើមអំពិលប្រក់ផ្លែ ហើយហាលអោយស្ងួត - ដង្ហិត១គីឡូ ដាក់អំពិលប្រក់ផ្លែ៣ខាំ រួចចែកជា៧ចំណែក សម្រាប់ស្ងោរ៧កំសៀវហូបជាបន្ត។ បើសិន ជាមានមិត្ត ឬបងប្អូនគួរតែចំណាយពេលពិសារថ្នាំនេះចំនូនប្រាំពីរកំសៀវរួចទៅពិនិត្យជាតិស្ករ គឺបានកាត់បន្ថយជាតិស្ករហើយ បើសិនជាពិសារបានប្រាំពីរកំសៀវ អ្នកអាចពិសាទឹកក្រូចក៏បានដែរ តែហាមដាច់ខាតកុំពិសាស្រា។ ប្រសិនបើមានមិត្តភក្តិ ឬបងប្អូនដែលមានកើតជំងឺទឹកនោមផ្អែមគួរតែជួយ Share ចែករំលែកអោយបងប្អូន ឬមិត្តភក្តិ នឹងបងប្រុសបងស្រី និងលោកពូអ្នកមីនបានឃើញទាំងអស់គ្នាផង។ ការចែករំលែកអោយមិត្តភក្តិបានឃើញ ផងដូចជាការធ្វើបុណ្យផងដែរ។ ប្រភពពីក្មួយប្រុស Chann Rithy ដែលប្រើ...

អត្ថប្រយោជន៍របស់ស្តៅ

Image
#ស្តៅ មានប្រយោជន៍ជាឱសថដ៏ពិសេស! ជួយឱ្យអាយុវែង សាច់ចាំ ព្យាបាលទឹកនោមផ្អែម គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន ជួយស៊ែរចែកគ្នាដឹងផង! សម្រួលដោយ៖ អ៊ាង សុផល្លែត ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។ ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។ របៀបនិងកំរិតប្រើៈ - ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ - ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។ - ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។ - ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។ - សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦) អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ៖ - ជួយឲ្យសម្រាន្តលក់ស្រួល៖ ស្លឹក និងធាង១ក្តាប់ដាក់ទឹកល្មមលិច ដាំពុះ ពិសារកន្លះកែវ១ថ្ងៃ៣ដង។ - កែក្អក ( ឬសស្តៅ១ក្តាប់ ដាក់ទឹកល្មមលិច ដាំពុះ ១០-១៥ នាទី ញ៉ាំមុនបាយ ១ថ្ងៃ៣ដង...