បៀបធ្វើ ទឹកសណ្តែកខៀវ

☞☞របៀបធ្វើងាយៗ សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់!
☞ បៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ)
ជួយ share ចែកគ្នាចេះធ្វើញ៉ាំផង


#គ្រឿងផ្សំ
- សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត
- ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក)
- ខ្ទិះដូង ១លីត្រកន្លះ
- ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ)
- អំបិល១ ស្លាបព្រាកាហ្វេ
- ស្លឹកតើយ ១០សន្លឹក
#របៀបធ្វើ
- យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។
- យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។
- បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។
- យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។
- ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕
Mrs. Sokunthery

Comments

Popular posts from this blog

បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍!

វិធីចិញ្ចឹមកំពិសតាមបែបធម្មជាតិ

បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ