កំដៅCPUខ្ពស់អាចធ្វើឲ្យកុំព្យូទ័រខូច

តើអ្នកដឹងថា កម្តៅអាចប៉ះពាល់ ដល់អាយុរបស់ PC អ្នកដែរឬទេ? ថ្ងៃនេះខ្ញុំ Nolynn នឹងធ្វើការពន្យល់ពី កម្តៅរបស់ CPU អាចប៉ះពាល់ ខ្លាំងដល់ PC របស់អ្នក។

ខ្ញុំចង់ណែនាំ កម្មវិធីមួយ មានឈ្មោះថា Openhardwaremonitor ដែលអាចឲ្យដឹងពី សីតុណ្ហភាព របស់គ្រឿងអ្នក បាន។ អ្នកអាចទាញ យកនៅទីនេះ ៖ openhardwaremonitor



អ្នក Download រួចបញ្ជូលហើយ បើកវា នោះនឹងបង្ហាញ ពីប្រព័ន្ធរបស់ អ្នកជាមួយនឹង សីតុណ្ហភាពផងដែរ។

ចំពោះ CPU ខ្លះអាចឡើង រហូតដល់ 100c មានន័យថា កម្តៅ CPU អាចឡើងដល់ 100c ដោយគ្មានបញ្ហាតែ វាក៏ជាសីតុណ្ហភាពគ្រោះ ថ្មាក់បំផុតដែរ ពោលគឺជាកំដៅ អតិប្បរមាដែល CPU អាចទ្រាំទ្របាន។ កម្តៅប៉ះពាល់ ដល់អាយុរបស់គ្រឿង អ្នកជាខ្លាំងបើសិនជា អ្នកមិនបានយកចិត្ត ទុកដាក់លើវា ។ ដូចជាការរើសយក Cooler ណារល្អៗសំរាប់បញ្ចុះកម្តៅគ្រឿងម៉ាស៊ីនរបស់អ្នក។

នៅពេលដែល CPU របស់អ្នកធ្វើ ការកាន់តែខ្លាំង  នោះវាត្រូវការភ្លើង កាន់តែច្រើន ដែលវា បណ្តាលឲ្យ CPU របស់អ្នកឡើង កម្តៅតាមនោះដែរ។

វិធីងាយៗដែលយើង អាចធ្វើបាន គឺអ្នកគប្បីសម្អាត PCរបស់អ្នក ជារៀងរាល់ខែ ដោយផ្លុំនូវធូលី ចេញពីរន្ធខ្យល់ និងកង្ហារបស់ កំព្យូទ័រហើយដាក់ ទីតាំង Case ឲ្យមានចន្លោះលំហ ដើម្បីឲ្យមានខ្យល់ ចេញចូល បានល្អជៀសវាង ដាក់វាគៀប ជាប់នឹងជញ្ជាំង។

Comments

Popular posts from this blog

បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍!

វិធីចិញ្ចឹមកំពិសតាមបែបធម្មជាតិ

បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ